បិតាស្ថាបនិកខ្មែរលោកតាវណ្ណម៉ូលីវណ្ណ ទទួលមរណភាពនាព្រឹកថ្ងៃនេះ

យោងតាមការបញ្ជាក់ របស់លោកជិន ចាន់រតនា សាស្រ្តាចារ្យប្រវត្តិសាស្ត្រ និយាយតាមហ្វេសបុកព្រឹកថ្ងៃទី២២សីហានេះថា លោកតា វណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យកម្មរបស់ខ្មែរ បានទទួលមរណៈភាពហើយ។   លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោកបានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកបានសិក្សានៅ Arretche studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យជាមួយនឹងចំណេះដឹង និងទេពកោសល្យ។ លោកត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥៥។ មួយឆ្នាំក្រោយមកក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរសទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧)៕ ប្រភព៖ហ្វេសប៊ុក
បិតាស្ថាបនិកខ្មែរលោកតាវណ្ណម៉ូលីវណ្ណ ទទួលមរណភាពនាព្រឹកថ្ងៃនេះ បិតាស្ថាបនិកខ្មែរលោកតាវណ្ណម៉ូលីវណ្ណ ទទួលមរណភាពនាព្រឹកថ្ងៃនេះ Reviewed by n on August 23, 2017 Rating: 5

No comments:

Flickr Widget

Powered by Blogger.